មត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការណ៍ចុះ បង្រ្កាបបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀន ដោយរឹបអូសគ្រឿងញៀន ជាង ១សែនគ្រាប់។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ;ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន(ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 និងឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746 ។
ចំណែកវត្ថុតាងដកហូតបានរួមមាន៖
– សារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់) ទម្ងន់: ៥៧គក្រ.៣៨។
– ម៉ាស៊ីនកែឆ្នៃ ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និងមុខសញ្ញាពាក់ព័ន្ធ ៕SP